វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U21 Euro : Spain ត្រូវជួប Italy នៅម៉ោង ២ទៀបភ្លឺ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ អាយុក្រោម២១ឆ្នាំ នឹងឈានទៅកាន់ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ U21 Euro ឆ្នាំ២០១៧ នៅរាត្រីនេះ ទាំងការជឿជាក់ ក្រោយពីដណ្តើមបានជ័យជម្នះ ៥លើក ពីការប្រកួតទាំង ៥លើកចុងក្រោយរបស់ពួកគេ ក្នុងនោះ ពួកគេបានរបូតគ្រាប់បាល់តែ ២លើកគត់។ ក្រុមជម្រើសជាតិអេស្ប៉ាញអាយុក្រោម២១ឆ្នាំ មិនស្គាល់ចាញ់សោះពីការប្រកួតក្រៅដី ៥លើកចុងក្រោយរបស់ពួកគេ។

ដោយឡែក ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី នឹងឈានទៅកាន់ការប្រកួតនេះ ជាមួយនឹងជ័យជម្នះ ៣លើក និងចាញ់២លើក ពីការប្រកួត ៥លើកចុងក្រោយរបស់ពួកគេ ក្នុងនោះ ពួកគេបានការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួន តែ២ប្រកួតគត់។ ក្រុមជម្រើសជាតិអ៊ីតាលី អាយុក្រោម២១ឆ្នាំ ចាញ់ដល់ទៅ២លើក ពីការប្រកួតក្រៅដី ៥លើកចុងក្រោយរបស់ពួកគេ។

សម្រាប់ការជួបគ្នា ៥លើកចុងក្រោយ រវាងក្រុមទាំងពីរ អេស្ប៉ាញ បានធ្វើល្អប្រសើរជាង តាមរយៈការដណ្តើមបានជ័យជម្នះ ៣លើក ស្មើ១លើក និងចាញ់១លើក ពីការប្រកួត ៥លើកចុងក្រោយរបស់ពួកគេ ហេតុនេះ ជាមួយនឹងការស្ថិតក្នុងទម្រង់លេងយ៉ាងល្អឥតខ្ចោះ ជាការរំពឹងទុក អេស្ប៉ាញ គួរតែអាចដណ្តើមបានជ័យជម្នះមួយផ្សេងទៀត៕

អនុសាសន៍: សូមជ្រើសរើសយកក្រុម Spain U21