លោក Mourinho មិនចង់ឲ្យ Darmain ចាប់អារម្មណ៍នឹងក្លឹប Juventus

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អ្នកចាត់ការទូទៅរបស់ក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho បានលើកឡើងថា លោកចង់ពិភាក្សាគ្នា ជាមួយខែ្សការពារ Mateo Darmian ដោយមិនចង់ឲ្យរូបគេចាប់អារម្មណ៍ ពីការចូលរួមជាមួយសេះបង្កង់ Juventus។

នាពេលថ្មីៗនេះ Juventus កំពុងតែដាក់គោលដៅទិញយក Darmian ដើម្បីជំនួសតំណែងរបស់ Dani Alves ដែលនឹងមានភាគរយខ្ពស់ ក្នុងការចាកចេញ និងផ្លាស់ទៅកាន់ Manchester City។

យ៉ាងណាក៏ដោយលោក Mourinho នៅតែជឿជាក់ថា កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ គឺជាតួអង្គសំខាន់ នៅក្នុងក្រុម ដើម្បីប្រជែងយកពានរង្វាន់ធំៗ នៅរដូវកាលក្រោយបន្តទៀត ទោះបីជាមិនសូវបានបង្ហាញខ្លួន នៅលើទីលានក៏ដោយ ស្របពេលដែលអនាគតរបស់រូបគេ នឹងត្រូវសម្រេច នាខែក្រោយនេះហើយ៕

ប្រភព៖ The Sun