Maradona ចង់ឲ្យ Ronaldo ក្លាយជាជនជាតិអាហ្សង់ទីន!

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

លោក Diego Maradona បានលើកឡើងថា លោកចង់ឃើញ តារាឆ្នើម Cristiano Ronaldo ក្លាយជាជនជាតិអាហ្សង់ទីន ដើម្បីចាប់ដៃគូជាមួយ Lionel Messi។

វីរបុរសរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ បានលើកពាក្យសរសើរ Ronaldo ថា ជាកីឡាករល្អ ប៉ុន្តែលោកគិតថា Messi មានសមត្ថភាពល្អជាងខែ្សប្រយុទ្ធ សញ្ជាតិព័រទុយហ្កាល់។

Maradona បានប្រាប់ TyC Sports ថា “Ronaldo គឺជាសត្វ ខ្ញុំចង់ឲ្យគាត់មានសញ្ជាតិអាហ្សង់ទីន។ ប៉ុន្តែ ខ្ញុំគិតថា Messi លេងបានល្អជាង ពីព្រោះគាត់ពូកែញាក់គូប្រកួតណាស់ គឺងាយស្រួលបំផុត។ ទោះបីជាគាត់មិនអាចឈ្នះ World Cup ក៏ដោយ ប៉ុន្តែគ្រប់គ្នានឹងចងចាំគាត់”៕

ប្រភព៖ Goal