Man City ត្រៀមខ្លួនដេញថ្លៃទិញយក Aubameyang

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្លឹបមេឃខៀវ Manchester City បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការដេញថៃ្លទិញយកខែ្សប្រយុទ្ធ Borussia Dortmund គឺ Pierre-Emerick Aubameyang។ នេះបើយោងទៅតាមកាសែត Sky Sports។

កាលពីពេលថ្មីៗនេះ មានការលើកឡើងថា កីឡាករដែលមានវ័យ ២៨ឆ្នាំរូបនេះ នឹងផ្លាស់ទៅកាន់ ក្លឹបអ្នកមានបារាំង Paris Saint Germain ក្នុងតម្លៃប្រមាណជា ៨០លានអឺរ៉ូ។

យ៉ាងណាក៏ដោយ ការដោះដូរនេះ ត្រូវបានបង្អាក់ក្រោយ លោក Pep Guardiola បានបើកការចាប់អារម្មណ៍មកលើរូបគេ។ Man City ជឿជាក់ថា មានកីឡាករល្អជា ច្រើននៅលើទីផ្សារដោះដូរកីឡាករ ប៉ុន្តែគិតថា Aubameyang គឺជាខែ្សប្រយុទ្ធដែលលេចធ្លោបំផុត៕

ប្រភព៖ by433