Merson៖ Man Utd គួរតែទិញ Kane មិនមែន Morata ទេ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អ្នកកាសែតកីឡា លោក Paul Merson បានលើកឡើងថា បិសាចក្រហម Manchester United មិនគួរទិញ Alvaro Morata ទេ គឺ Harry Kane ជាជម្រើសល្អបំផុតរបស់ក្រុម។

កាលពីពេលថ្មីៗនេះ មានលេចពាក្យចចាមអារ៉ាមជាច្រើនថា Man Utd កំពុងតែចាប់អារម្មណ៍ ក្នុងការទិញយក Morata ពី Real Madrid ពីព្រោះក្រុមកំពុងតែចង់ពង្រឹងផ្នែកប្រយុទ្ធយ៉ាងខ្លាំង។

យ៉ាងណាក៏ដោយ លោក Merson បាននិយាយថា “Man Utd គួរតែងាកមកសម្លឹង Kane វិញ។ ប្រសិនបើពួកគេអាចយករូបគេមកទឹកដី Old Trafford បានមានន័យថា ក្រុមអាចស្វែងរកគ្រាប់បាល់បានយ៉ាងតិច ២៥គ្រាប់បន្ថែម ក្នុងមួយរដូវកាល”៕

ប្រភព៖ by433