Man Utd ទិញបាន Victor Lindelof ពី Benfica ក្នុងតម្លៃ ៣៥លានផោន

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សការពារ Victor Lindelof របស់ Benfica នឹងផ្លាស់មកកាន់បិសាចក្រហម Manchester United ជាផ្លូវការ នៅថៃ្ងពុធជាមួយនឹងកញ្ចប់ថវិកា ៣៥លានផោន។

កាលពីពេលថ្មីៗ តារាឆ្នើមរបស់ Benfica រូបនេះ ត្រូវបានលោក Jose Mourinho ចាប់អារម្មណ៍ និងចង់បានជាខ្លាំង ដើម្បីពង្រឹងប្រព័ន្ធការពាររបស់ក្រុម សម្រាប់រដូវកាលក្រោយ។

ជាការពិតណាស់ Man Utd ធ្លាប់បានបរាជ័យមួយដងរួចហើយ ក្នុងការចរចាទិញរូបគេ កាលពីខែមករា។ យ៉ាងណាក៏ដោយ នៅពេលនេះ ពួកគេបានក្តោបយកឱកាសមានកៅអីលេង ក្នុងពានរង្វាន់ Champion League សម្រាប់រដូវកាលក្រោយ ដែលជាហេតុអាចឲ្យពួកគេអូសទាញចិត្ត Lindelof មកកាន់ទឹកដី Old Trafford បាន៕

ប្រភព៖ The Sun