Mbappe ៖ “Zidane គឺជានិមិត្តរូបទី១ របស់ខ្ញុំ”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្លឹបសេ្តចស Real Madrid អាចនឹងមានសង្ឃឹម ក្នុងការនាំយក Kylian Mbappe មកទឹកដីអេស្ប៉ាញ ក្រោយរូបគេបានលើកឡើងថា លោក Zinedine Zidane ជាមូលហេតុ ធ្វើឲ្យគេចូលចិត្តបាល់ទាត់។

កីឡាករដែលមានវ័យ ១៨ឆ្នាំរូបនេះ គឺជាកីឡាករកំពុងលេចធ្លោខ្លាំង នៅក្នុងរដូវកាលនេះ និង Real Madrid កំពុងតែចង់បានរូបគេយ៉ាងខ្លាំង ក្រោយពីបានឃើញទម្រង់លេងយ៉ាងល្អ របស់កីឡាករសញ្ជាតិបារាំងម្នាក់នេះ។

Mbappe បាននិយាយថា “មនុស្សម្នាក់ ដែលបានធ្វើឲ្យខ្ញុំស្រលាញ់បាល់ទាត់ គឺលោក Zidane។ បន្ទាប់មកទៀត ខ្ញុំមាននិមិត្តរូបជាច្រើន ប៉ុន្តែ Zidane គឺជានិមិត្តរូបទី១ របស់ខ្ញុំ”៕

ប្រភព៖ Daily Mail