Man Utd បានចាប់ផ្តើមទាក់ទង Lucas Moura ម្តងទៀត

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្លឹបបិសាចក្រហម Manchester United បានបើកការពិភាក្សាមួយ ដើម្បីទិញយកកីឡាករ Lucas Moura ពី Paris Saint Germain។

កាសែត Sport Witness បានលើកឡើងថា លោក Jose Mourinho បានចាប់អារម្មណ៍យ៉ាងខ្លាំង លើកីឡាករ Willian របស់តោខៀវ Chelsea ប៉ុន្តែវាពិតជាពិបាក ដែលអាចធ្វើឲ្យវាកើតឡើង។ មូលហេតុនេះហើយ ទើបលោកងាកមកសម្លឹងឃើញ Moura វិញម្តង។

គួរបញ្ជាក់ផងដែរថា កីឡាករដែលមានវ័យ ២៤ឆ្នាំ រូបនេះ បានខិតជិតនឹងផ្លាស់មកលេងជាមួយ Man Utd ម្តងទៅហើយ នៅក្នុងឆ្នាំ២០១២ ក្រោមការដឹកនាំរបស់លោក Alex Ferguson ប៉ុន្តែរូបគេបានបដិសេធ៕

ប្រភព៖ Metro