Bernando Silva បានចុះកុងត្រាជាមួយ Man City ក្នុងតម្លៃផ្ទេរ ៤៣លានផោន ពី Monaco

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

នៅទីបំផុត កីឡាករ Bernando Silva បានសម្រេចចិត្តផ្ទេរមក ទឹកដីអង់គ្លេស ជាមួយមេឃខៀវ Manchester City ហើយ ក្នុងតម្លៃ ៤៣លានផោន ដែលជារូបគេ គឺជាគោលដៅចង់បានរបស់បិសាចក្រហម Manchester United ផងដែរ។

កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ ត្រូវបានលោក Jose Mourinho ចង់បានយ៉ាងខ្លាំង ប៉ុន្តែរូបគេបានបដិសេធ ដើម្បីចូលរួមជាមួយលផក Pep Guardiola វិញ។

ក្រោយផ្លាស់មក Man City ជាផ្លូវការណ៍ Silva បាននិយាយថា “ខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់ ពីព្រោះខ្ញុំបានក្លាយជាផ្នែកមួយរបស់ក្រុម ដែលល្អជាងគេមួយ នៅលើលោក។ វាគឺជាឱកាសដ៏ល្អ។ ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីជួយក្រុមឲ្យឈានទៅដល់គោលដៅរបស់យើង”៕

ប្រភព៖ The Sun