ប្រកួត FA Cup ផ្ដាច់ព្រ័ត្រយប់នេះ តើ Arsenal ឬ Chelsea ជា​ម្ចាស់​ជើង?

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

តើ Chelsea អាច​លើក​ពាន​ពីរ និង បញ្ជាក់​ពី​ភាពខ្លាំង​ជាងគេ​នៅ​អង់គ្លេស​បានទេ ឬមួយ​ក៏​លោក Arsene Wenger នឹង​សង្គ្រោះ​រដូវ​កាល​របស់គាត់​តាមរយៈ​ការ​លើ​ពាន FA Cup រាត្រី​នេះ​?

ទោះ​ក្រុម​ណា​ឈ្នះ​ក៏ដោយ ឥត​បញ្ហា​នោះឡើយ យ៉ាងហោចណាស់ យើង​នឹង​បានឃើញ​ការប្រកួត​ដ៏​ល្អមើល​លើកចុងក្រោយ​នៃ​រដូវ​កាល​ក្នុងប្រទេស​អង់គ្លេស នៅ​កីឡដ្ឋាន​ជាតិ Wembley ។​

​    ​* Arsenal
​    ​កាំភ្លើង​ធំ Arsenal បានបង្ហាញ​ភាពខ្លាំង​នៅ​ចុងរដូវ​កាល​ក្នុង EPL នៅពេល​ពួកគេ​ប្រកួត​ឈ្នះ ៥ លើកចុងក្រោយ​ជាប់ៗ​គ្នា​។

​    ​ទោះយ៉ាងណា​ក៏ដោយ វា​មិន​អាចជួយ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​បារាំង​ដណ្តើមបាន​កៅអី​លេខ ៤ នោះឡើយ​។ Arsenal នឹង​ខកខាន​ប្រកួត​ក្នុង CL ជា​លើកដំបូង​ក្នុង​រយៈពេល ២០ ឆ្នាំ​មកនេះ​។

​    ​បើ​ងាក​ទៅ​មើល​រឿង​វិជ្ជមាន​វិញ Alexis Sanchez កំពុង​ឡើង​ជើង​សម្បើម​ណាស់ ដោយ​ស៊ុត​ចូល ៥ គ្រាប់​ក្នុង ៤ ប្រកួត​ចុងក្រោយ​។​

​    ​* Chelsea
​    ​Sanchez នឹងមាន​ភារកិច្ច​ធ្ងន់ធ្ងរ​បំផុត គឺ​ត្រូវ​បំបែក​ក្បួន​ការពារ​ដ៏​រឹងមាំ​របស់​ជើងឯក​អង់គ្លេស​ថ្មីថ្មោង Chelsea​។​

​    ​លោក Antonio Conte មិនដែល​ស្រមៃ​ថា​គាត់​អាច​ចាប់ផ្តើម​រដូវ​ការ​បានល្អ​ប្រសើរ​នៅ​ទឹកដី Stamford Bridge ឡើយ ប៉ុន្តែ​គាត់​បែរជា​អាច​ឆ្លងកាត់​គ្រប់​ឧបសគ្គ​រហូត​អាច​លើក​ពាន EPL និង​បំបាក់​គ្រូបង្វឹក​ខ្លាំងៗ​ដូចជា Pep Guardiola, Jose Mourinho, Arsene Wenger, Jurgen Klopp…​។​

​    ​តោ​ខៀវ​មាន​សន្ទុះ​ប្រយុទ្ធ​ខ្លាំងក្លា​អស្ចារ្យ​នៅ​ចុងរដូវ​កាល​នេះ ខណៈដែល​ពួកគេ​អាច​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ ៩ គ្រាប់​ក្នុង​ជ័យជម្នះ ២ លើក លើ​ក្រុម Watford និង Sunderland នៅ​ទឹកដី Stamford Bridge​។​

​    ​* ចំណុច​សំខាន់​រវាង Arsenal vs Chelsea
​    ​- Arsenal មាន​ប្រវត្តិ​ល្អ​ជាង Chelsea បន្តិចបន្តួច ក្នុងជំនួប ១៦៧ លើក​កន្លងមកនេះ​។​
​    ​- ទោះយ៉ាងណា តោ​ខៀវ បានឈ្នះ Arsenal ៣ ដង និង​ចាញ់ ១ ប៉ុណ្ណោះ​ក្នុង ៤ ប្រកួត​ចុងក្រោយ​។

​    ​* ព្យាករណ៍​
​    ​ក្រុម​ទាំងពីរ​បិទ​មិនសូវ​ពូកែ​ទេ​នៅ​ចុងរដូវ​កាល​នេះ ដូច្នេះ​អ្វីដែល​គេ​ជឿជាក់ថា​កើតឡើង គឺ​ការ​ស៊ុត​បំប៉ោង​សំណាញ់​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ Chelsea ត្រូវបាន​មើលឃើញថា​ជា​ក្រុម​មានប្រៀប​ឈ្នះ​ជាង ព្រោះ​ពួកគេ​រក្សា​ទម្រង់​លេង​មិនចេះ​ស្រុត និង​កត្តា​មួយទៀត គឺ​ដោយសារ Arsenal អវត្តមាន​ខ្សែការពារ​សំខាន់ៗ​ច្រើន​នាក់​។

​    ​ទស្សនៈ Chelsea ឈ្នះ (​ប្រកួត​ម៉ោង ២៣:៣០)៕