តើ Casillas អាចចាកចេញពី Porto ដើម្បីចូលរួមជាមួយ Liverpool ទេ?

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អតីតប្រធានក្រុមរបស់សេ្តចស Real Madrid គឺ អ្នកចាំទី Iker Casillas ត្រូវបានគេរាយការណ៍ថា អាចនឹងធ្វើការផ្លាស់ប្តូរពី Porto មកហង្សក្រហម Liverpool នៅរដូវក្តៅខាងមុខនេះ។

ក្រោយពី Liverpool មានកៅអីសម្រាប់ពានរង្វាន់ Champion League គឺ លោក Jurgen Klopp បានសម្លឹងឃើញ Casillas ដែលមានបទពិសោធន៍ច្រើន នៅក្នុងឆាកអន្តរជាតិជាង អ្នកចាំទី Simon Mignolet និង Loris Karius ដើម្បីជួយក្រុមទទួលបានលទ្ធផលល្អនារដូវកាលក្រោយ។

យោងទៅតាម Spanish Daily ក្រៅពីក្នុងការផ្លាស់ទៅ Liverpool អ្នកចាំទី Casillas កំពុងតែមានជម្រើស ក្នុងការផ្ទេរទៅកាន់ ក្លឹបមកពីប្រទេសតួកគី ប្រទេសចិន និងប្រទេសកាតា ទៀតផង៕

ប្រភព៖ Team Talk