កុំភ្លេច Europa League យប់​នេះ, ​តើ Ajax ឬ Man United ជា​អ្នក​លើក​ពាន​?

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ការប្រកួត​ផ្តាច់ព្រ័ត្រ Europa League រវាង Ajax ឬ Manchester United នឹងត្រូវ​ធ្វើឡើង​នៅ​កីឡដ្ឋាន Friends Arena ក្នុង​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត (​វេលា​ម៉ោង ១:៤៥ នាទី​រំលង​អា​ធ្រា​ត្រ​នៅ​កម្ពុជា​)​។

​Ajax ទន្ទឹង​លើក​ពាន​អឺរ៉ុប​ជា​លើកទីមួយ បន្ទាប់ពី​ខ្សត់​វា ២២ ឆ្នាំ​មកហើយ​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​។ ពាន​អឺរ៉ុប​លើកចុងក្រោយ​របស់ Ajax គឺ​ក្នុង​ឆ្នាំ ១៩៩៥ ពេល​ពួកគេ​ឈ្នះ AC Milan ១-០ ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League​។ នេះ​ជា​វត្ត​មាននៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​អឺរ៉ុប​លើក​ទី ១៥ ហើយ​របស់ Ajax ដែល​ពីមុនមក​ពួកគេ​ឈ្នះ ១០ និង​ចាញ់ ៤ ក្នុង​វគ្គ​បែបនេះ​។​

​Man Utd ចង់​ឈ្នះ​ពាន Europa League នេះ​ជាខ្លាំង ព្រោះ​ពួកគេ​ខកខាន​ដណ្តើម​ចំណាត់ថ្នាក់​កំពូល​ទាំង ៤ ក្នុង Premier League​។ មួយវិញទៀត ពាន Europa League/UEFA Cup គឺជា​ពាន​ដែល​ពួកគេ​មិនដែល​ឈ្នះ​សោះ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​។ United បានបង្ហាញ​វត្ត​មាននៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​អឺរ៉ុប ១១ លើក គឺ​ឈ្នះ ៦ ចាញ់ ៥​។

​​វត្តមាន​វគ្គ​ផ្តាច់ព្រ័ត្រ​ចុងក្រោយ​បំផុត​របស់ United គឺ​រដូវ​កាល CL ឆ្នាំ​២០១០/១១ តែ​ចាញ់ Barcelona ៣-១​។ ពាន​អឺរ៉ុប​ចុងក្រោយ​របស់​ពួកគេ​គឺ​ក្នុង​រដូវ​កាល ២០០៧/០៨ ពេល​ពួកគេ​ឈ្នះ Chelsea ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​។

​    ​* ដំណឹង​ខាង Ajax
​    ​ក្រុម​ហូ​ឡង់​នេះ​នឹង​អវត្តមាន​ខ្សែការពារ​កណ្តាល Nick Viergever សម្រាប់​ការប្រកួត​ផ្តាច់ព្រ័ត្រ​នេះ​។ ប៉ុន្តែ​ខ្សែការពារ​កណ្តាល​ម្នាក់ទៀត​គឺ Peter Bosz អាច​ជំនួស​កន្លែង​បាន ដូច្នេះ​មិនមាន​បញ្ហា​ខ្សែការពារ​នោះទេ​។

​    ​* ជម្រើស ១១ នាក់​ដំបូង ដែល Ajax អាច​នឹងដាក់​ឱ្យ​លេង​
​    ​Onana – Sinkgraven, Light, Sanchez, Veltman – Ziyech, Schone, Klaassen – Younes, Dolberg, Traore​។​

​    ​* ដំណឹង​ខាង Man Utd
​    ​អវត្តមាន​សំខាន់បំផុត​សម្រាប់​ក្រុម​របស់លោក Jose Mourinho គឺ​កីឡាករ​ខ្សែប្រយុទ្ធ​មុត​ស្រួច Zlatan Ibrahimovic​។​

​    ​ខ្សែការពារ​បីនាក់​កំពុង​រងរបួស​មានដូចជា Marcos Rojo, Ashley Young និង Luke Shaw ចំណែក​ខ្សែការពារ​កណ្តាល​ដ៏​សំខាន់ Eric Bailly នឹង​អវត្តមាន​ដោយសារ​ផ្អាក​។​

​    ​ប៉ុន​ហ្នឹង​មិនទាន់​អស់​នៅឡើយ​ទេ Chris Smalling និង Marouane Fellaini ក៏​មិនទាន់​ជា​ពីរ​បួស ១០០ ភាគរយ​ដែរ​។ ហើយ​ចំពោះ​អ្នកចាំទី​វិញ គេ​ក៏​មិន​ច្បាស់​ថា​លោក Jose នឹងដាក់ Romero ឬ David De Gea ទេ​។​

​    ​* ជម្រើស ១១ នាក់​ដំបូង ដែល Man Utd អាច​នឹងដាក់​ឱ្យ​លេង​
​    ​De Gea – Darmian, Blind, Jones, Valencia – Pogba, Herrera, Carrick – Mkhitaryan, Lingard, Rashford​។​

​    ​* ចំណុច​សំខាន់​រវាង Ajax និង Manchester United
​    ​Ajax ខ្លាំង​ខាង​ប្រយុទ្ធ រីឯ Manchester United ខ្លាំង​ខាង​ការពារ​។ ដូច្នេះ បទពិសោធន៍​គឺជា​រឿង​សំខាន់​សម្រាប់​ការប្រកួត​នេះ ហើយ Manchester United ជា​ក្រុម​មើលឃើញ​ជាក់ស្តែង គឺមាន​បទពិសោធន៍​ជាង Ajax​។ ប៉ុន្តែ Ajax មិនមាន​សម្ពាធ​ខ្លាំង​ដូច Man Utd ទេ ព្រោះ​បើ​បិសាច​ក្រហម​ចាញ់ ពួកគេ​នឹង​ខកខាន​ប្រកួត​អឺរ៉ុប​រដូវ​កាល​ក្រោយ ។

​    ​ទស្សនៈ ៩០ នាទី​ពេញ​ស្មើគ្នា ហើយ Man Utd អាច​ឈ្នះ​នៅ​វគ្គ​ថែម​ម៉ោង ឬ ប៉េ​ណា​ល់​ទេ​៕