Suarez៖ ខ្ញុំបានស្រក់ទឹកភ្នែក នៅពេលដែល Barcelona ចង់បានខ្ញុំ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

តារាឆ្នើម Luis Suarez បានសារភាពថា រូបគេបានសម្រក់ទឹកភ្នែក នៅពេលដែល ក្រុមអ្នកមានបុណ្យ Barcelona បានដាក់សំណើចង់បានរូបគេ។ នៅគ្រាដែល Barcelona ចង់បានរូបគេខ្លាំង គឺ Suarez កំពុងតែស្ថិតនៅប្រទេសប្រេស៊ីលនៅឡើយទេ ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍ World Cup។

ទោះជាយ៉ាងណាក៏ដោយ រូបគេសឹងតែអស់សង្ឃឹម ក្នុងការផ្ទេរទៅកាន់ Barcelona ពីព្រោះតែប្រព្រឹត្តិខុសដោយបានខាំ Giorgio Chiellini  និងត្រូវពិន័យមិនឲ្យចូលរួមប្រកួតដល់ទៅ ៣ខែ។

Suarez បាននិយាយថា “លោក Andoni Zubizarreta បានប្រាប់ខ្ញុំថា Barcelona នៅតែចង់បានខ្ញុំ ហើយនៅពេលនោះ ខ្ញុំក៏បានស្រក់ទឹកភ្នែកភ្លាមៗ ពីព្រោះវាមានគួរឲ្យជឿថា ពួកគេចង់បានខ្ញុំដដែល”៕

ប្រភព៖ Goal