កុំភ្លេច! “Tottenham បើកទ្វារផ្ទះស្វាគមន៍ Man United នៅម៉ោង 10:30 យប់”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្រុម Tottenham ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដោយមាន៧៧ពិន្ទុ ពីការប្រកួត៣៥លើក នៃក្របខ័ណ្ឌអង់គ្លេស Premier League នារដូវកាលនោះ នឹងឈានទៅកាន់ការប្រកួតនេះ ជាមួយនឹងជ័យជម្នះ៣លើក និងចាញ់២លើក ពីការប្រកួត៥លើកចុងក្រោយរបស់ពួកគេ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថា ក្រុម Spurs មិនស្គាល់ចាញ់សោះ ពីការប្រកួតក្នុងផ្ទះខ្លួនឯង ៥លើកចុងក្រោយរបស់ពួកគេ ដោយឈ្នះទាំង៥លើក។

ដោយឡែក ក្រុម Manchester United បច្ចុប្បន្នកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ដោយមាន៦៥ពិន្ទុ ពីការប្រកួត៣៥លើក ហើយពួកគេនឹងឈានទៅកាន់ការប្រកួតនេះ ជាមួយនឹងជ័យជម្នះតែមួយលើកគត់ ស្មើ៣លើក និងចាញ់១លើក ពីការប្រកួត ៥លើកចុងក្រោយរបស់ពួកគេ។

ក្រុម Man United ដណ្តើមបានជ័យជម្នះតែ២លើកគត់ ពីការប្រកួតក្រៅដី ៥លើកចុងក្រោយរបស់ពួកគេ។

សម្រាប់ការជួបគ្នា៥លើកចុងក្រោយ រវាងក្រុមទាំងពីរ Manchester United ធ្វើបានល្អប្រសើរជាង តាមរយៈការដណ្តើមបានជ័យជម្នះ៣លើក ចាញ់១លើក និងស្មើ១លើប៉ុន្តែ ជ័យជម្នះទាំងបីលើកនោះ សុទ្ធសឹងបានកើតឡើងនៅលើទឹកដីរបស់ពួកគេ ហេតុនេះ ស្របពេលដែល Spurs មានភាពរឹងមាំដ៏គួរឲ្យកត់សម្គាល់ ពេលលេងក្នុងផ្ទះខ្លួនឯង និងខណៈដែលក្រុម Man United ហាក់ដូចជា បោះបង់ក្តីសង្ឃឹមក្នុងការប្រជែង យកចំណាត់ថ្នាក់កំពូលទាំងបួន ជាការរំពឹងទុក ក្រុមម្ចាស់ផ្ទះគួរតែធ្វើបានល្អពីការប្រកួតនេះ៕

អនុសាសន៍: សូមជ្រើសរើសយកក្រុម Tottenham