Man City ត្រូវការឈ្នះ Leicester ដើម្បីប្រជែកយកកៅអី Champions League

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

Man City នឹង​ទទួល​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ Leicester ក្នុងការ​ប្រកួត​ដ៏​សំខាន់បំផុត​របស់ខ្លួន​។ Leicester ពុំមាន​អ្វី​ត្រូវ​លេង​តទៅទៀត​ទេ​ក្រៅពី​លេង​ដើម្បី​មោទនភាព ចំណែក​ម្ចាស់ផ្ទះ​វិញ​ត្រូវការ​បី​ពិន្ទុ​ចាំបាច់​បំផុត ដើម្បី​រក្សា​ការនាំ​មុខ​លើ Arsenal ក្នុងការ​ប្រជែង​យក​កៅអី UEFA Champions League​។​

​​Man City មើលទៅ​ដូចជា​ក្រុម​មួយ​នៅ​ចំណាត់ថ្នាក់​លេខ ៤ ប៉ុន្តែ​ឥឡូវ​ពួកគេ​មានតែ ៣ ពិន្ទុ​ប៉ុណ្ណោះ​ពីលើ​លេខ ៥ Arsenal ។ មិន​អាចមាន​កំហុស​ណា​មួយ​កើតឡើង​ឡើយ​រហូតដល់​ចុងបញ្ចប់​រដូវ​កាល ពុំ​នោះទេ​ក្រុម​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា នឹង​ជួប​បញ្ហា​ធំ​ជាមិនខាន​។ ការដែល​មិនបាន​ឈ្នះ​ពាន​មួយ​សោះ និង បើ​របូត​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន​ទៀត កៅអី​គ្រូបង្វឹក​រូបនេះ​ច្បាស់​ជា​ក្តៅគគុក​ជាមិនខាន​។

​​ក្នុងពេល​បច្ចុប្បន្ននេះ City មាន​ទម្រង់​លេង​ល្អ ហើយ ៥ ប្រកួត​ចុងក្រោយ​មិនដែល​ចាញ់​ទេ​។ ប៉ុន្តែ​ការដែល​ពួកគេ​ប្រកួត​ស្មើ​ជាមួយ Middlesbrough នៅតែ​ធ្វើ​ឱ្យគេ​មាន​មន្ទិល​។ នៅ​កីឡដ្ឋាន Etihad ក្រុម​មេឃ​ខៀវ​ចាញ់​តែម្តង​គត់​ក្នុង​មួយ​រដូវ​កាល​នេះ ហើយ​បរាជ័យ​នោះ​ គឺ​កើតឡើង​ពេល​ប្រកួត​ជាមួយ​ជើងឯក​ថ្មីថ្មោង Chelsea តែម្តង​។ ជុំ​ចុងក្រោយ​បំផុត​ក្នុងផ្ទះ City បាន​បំបាក់ Crystal Palace ៥-០​។

Leicester ថ្វីបើ​ឈ្នះ​ពាន EPL ឆ្នាំមុន​ក្តី ក៏ប៉ុន្តែ​នៅ​ដើម​និង​កណ្តាល​រដូវ​កាល ពួកគេ​បាន​រំកិល​ខ្លួន​ទៅ​តំបន់​កាត់ចោល​។ បន្ទាប់ពី​ប្តូរ​អ្នកចាត់ការ​ទូទៅ លោក​រ៉ានី​រី​ចេញ ជំនួស​ដោយ​លោក​សេក​ស្ពៀ ទម្រង់​លេង​របស់​កញ្ជ្រោង​ចាប់ផ្តើម​ងើបឡើង​វិញ​។

​    ​លោក​សេក​ស្ពៀ បាន​ដឹកនាំ​ក្រុម​ឱ្យ​ឈ្នះ ៥ ប្រកួត​ជាប់​គ្នា និង​ឡើងដល់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ Champions League បន្ទាប់ពី​បំបាក់​ក្រុម Sevilla​។ Leicester ចូលមក​ប្រកួត​ថ្ងៃនេះ គឺ​បន្ទាប់ពី​បាន​ប្រកួត​ឈ្នះ ២ លើក​ជាប់​គ្នា​។

​    ​* ចំណុច​សំខាន់​រវាង Man City និង Leicester
​    ​- ជួបគ្នា ១០ ដង​មកនេះ Man City ឈ្នះ ៥ Leicester ឈ្នះ ២ និង​ស្មើ ៣ ។​
​    ​- ជួបគ្នា ២ លើកចុងក្រោយ Leicester ឈ្នះ​ទាំង​ពីរលើក​។
​    ​- ជួបគ្នា ៧ លើកចុងក្រោយ ក្រុម​ទាំងពីរ​តែង​ស៊ុត​ចូល​ទី​គ្នា​ទៅវិញទៅមក​។

​    ​* ព្យាករណ៍​
​    ​City ត្រូវការ​បី​ពិន្ទុ​ចាំបាច់ ដូច្នេះ​ពួកគេ​នឹង​ប្រឹង​ដាច់​ជើង​ចោល ស្របពេល​ខ្សែប្រយុទ្ធ​របស់​មេ​ខៀវ​កំពុង​ខ្លាំង ហើយ​ខ្សែការពារ Leicester កំពុង​អន់​។ ដូច្នេះ​លទ្ធផល​ដែល​អាច​កើតឡើង​យប់​នេះ​គឺ Man City 2-1 Leicester​។​

​    ​* ទស្សនៈ​សម្រាប់ EPL យប់​ថ្ងៃ​សៅរ៍​
​    ​- 18:30 [4] Manchester City 2-1 Leicester [9] ​    ​- 21:00 [11] Bournemouth 0-2 Burnley [14] ​    ​- 21:00 [19] Middlesbrough 2-3 Southampton [10] ​    ​- 21:00 [20] Sunderland 1-1 Swansea [17] ​    ​- 23:30 [13] Stoke 1-4 Arsenal [5]