លោក Pochettinho៖ គ្មានថៃ្ងខ្ញុំទៅដឹកនាំ Barcelona ទេ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អ្នកចាត់ការទូទៅរបស់ក្លឹបមាន់ខ្នាយមាស Tottenham គឺលោក Mauricio Pochettino បានបដិសេធ ក្នុងការទៅដឹកនាំ Barcelona ដោយលើកឡើងថា រូបលោកមានការគោរពស្រលាញ់ នឹងអតីតក្លឹបដែលធ្លាប់ប្រកបអាជីព នៅទីនោះ ពោលគឺ Espanyol។

លោក Pochettino ត្រូវបានទទួលពាក្យចចាមអារ៉ាមថា លោកនឹងជំនួសតំណែងរបស់លោក Luis Enrique ដែលនឹងចាកចេញពី Barcelona ក្រោយចប់រដូវកាលនេះ។ រូបលោកក៏ត្រូវបានគេ ប្រទះឃើញណាត់ជួប នឹងប្រធានក្លឹបរបស់ Barcelona គឺ Josep Maria Bartomeu នៅក្នុងហាងមួយ នៅប្រទេសអេស្ប៉ាញ។

អ្នកចាត់ការរូបនេះបាននិយាយថា “ខ្ញុំគឺជាអ្នកគាំទ្ររបស់ក្លឹប Espanyol ហើយ ខ្ញុំមិនចង់និយាយច្រើនទេ។ ប្រសិនបើលោក Daniel Levy បឈ្ឈប់ការងាររបស់ខ្ញុំ នោះខ្ញុំនឹងទំនេរ។ វាមិនអាចទៅរួចទេ ដែលខ្ញុំត្រូវទៅដឹកនាំ Arsenal។ ខ្ញុំគិតថា វាពិតជាពិបាកណាស់ ក្នុងការលាក់បាំងភាពស្មោះត្រង់របស់ខ្លួន ប៉ុន្តែមុននឹងចូលរួមជាមួយនរណាមួយ អ្នកត្រូវតែមានភាពស្មោះត្រង់។ ខ្ញុំជាអ្នកគាំទ្រ Espanyol ហើយខ្ញុំស្រលាញ់ពួកគេ៕”

ប្រភព៖ Daily Mail