Mesut Ozil៖ ខ្ញុំមិនមែនជាកីឡាករដែលចូលចិត្តដេញយកបាល់ពីគូប្រកួតទេ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

តារាឆ្នើមរបស់ក្លឹបកាំភ្លើងធំ Arsenal គឺ Mesut Ozil បានលើកឡើងថា រូបគេចូលចិត្តលេងគ្រប់គ្រងបាល់ច្រើន និងមិនមែនជាប្រភេទកីឡាករ ដែលចូលចិត្តដេញយកបាល់ពីគូប្រកួតទេ។

កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ ត្រូវបានគេចាត់ទុកជាខែ្សបម្រើដែលល្អជាងគេម្នាក់ នៅលើលោក ព្រោះតែភាពប៉ិនប្រសព្វ នៃការបញ្ជូនបាល់ដល់មិត្តរួមក្រុម។

Ozil បាននិយាយថា “គ្រប់គ្នាបានដឹងហើយថា ខ្ញុំមិនមែនជាប្រភេទកីឡាករ ដែលចូលចិត្តដេញយកបាល់ ពីអ្នកដទៃទេ។ ខ្ញុំចូលចិត្តការលេងរបៀបដាក់សម្ពាធ លើគូប្រកួត។ ខ្ញុំជាកីឡាករគ្រោះថ្នាក់មួយ ព្រោះតែការបង្កើតឱកាស និងការស៊ុតបញ្ចូលទីរបស់ខ្ញុំ។ វាជារឿងដ៏ពិបាកមួយ សម្រាប់ក្រុម នៅពេលខ្ញុំមិនមានបាល់លេង៕”

ប្រភព៖ Goal