គ្រូ​ប​ង្វឹ​ង​កម្ពុជា នឹងធ្វើ​ការផ្លាស់ប្ដូរ​កីឡាករ​មួយចំនួន ក្រោយ​ចាញ់​ហ្សកដានី ៧-០

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ត្រឡប់​មកដល់​មាតុប្រទេស​ខ្លួន​វិញ​ហើយ នា​ល្ងាច​ថ្ងៃទី​៣០ ខែមីនា​នេះ បន្ទាប់ពី​បញ្ចប់​បេសកម្ម​ចូលរួម​ប្រកួត​ជម្រុះ​ពានរង្វាន់ Asian Cup 2019 ពូ​ល C ដោយ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ហ្សកដានី ដោយ​លទ្ធផល ៧-០​។​

​ពេល​មក​មាតុប្រទេស​ភ្លាម គ្រូបង្វឹក​កម្ពុជា លោក Leonardo Vitorino បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា សម្រាប់​ការប្រមូលផ្ដុំ​លើក​ក្រោយ លោក​នឹងធ្វើ​ការផ្លាស់ប្ដូរ​កីឡាករ​មួយចំនួន ប៉ុន្ដែ​លោក​មិនបាន​បញ្ជាក់​ច្បាស់លាស់​ពី​ចំនួន​កីឡាករ​ត្រូវ​ផ្លាស់ប្ដូរ​ទេ​។​

​គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ បន្ដថា ការបរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ម្ចាស់ផ្ទះ​ហ្សកដានី ពិតណាស់​គឺ​ក្រុម​ជម្រើសជាតិ​កម្ពុជា មិនទាន់មាន​បទពិសោធន៍ និង​សមត្ថភាព​ដល់​កម្រិត ត្រូវ​ប្រកួត​ជាមួយ​ពួកគេ​។ ប៉ុន្ដែ​យ៉ាងណា​លោក​ជឿជាក់​លើ​សមត្ថភាព និង​ឆន្ទៈ​កីឡាករ​កម្ពុជា​៕​