Ferguson៖ “Man Utd មិនមាន​សំណាង ក្រោម​ការដឹកនាំ​របស់ Mourinho”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លឹប​បិសាច​ក្រហម Manchester United គឺ​លោក Jose Mourinho មិនមាន​សំណាង​ទេ ដែល​មិន​បានឃើញ​កូនក្រុម ប្រជែង​យកពាន Premier League នា​រដូវ​កាល​នេះ បើ​យោងទៅតាម​លោក Sir Alex Ferguson​។​

​ក្រោម​ការដឹកនាំ​របស់​លោក Mourinho គឺ Man Utd កំពុងតែ​ឈរ​នៅក្នុង​ចំណាត់ថ្នាក់​លេខ​ប្រាំ បន្ទាប់ពី​ដឹកនាំ​បាន ២៧​ប្រកួត នៅក្នុង​រដូវ​កាល​ទី​១ របស់លោក និង​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Chelsea ចំនួន ១៧​ពិន្ទុ​។​

​លោក Ferguson បាន​និយាយថា “​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយនឹង​គាត់ ហើយ​ខ្ញុំ​គិតថា គាត់​បំពេញការងារ​បានល្អ​ណាស់​។ គាត់​គ្មាន​សំណាង​ទេ ក្នុង​រដូវ​កាល​នេះ ព្រោះ​ការប្រកួត​ក្នុង​ដី គឺ​ក្រុម​លេង​បានល្អ​ណាស់ ប៉ុន្តែ​បាន​ត្រឹម​ស្មើ​។ ប្រសិនបើ​ពួកគេ​ឈ្នះ​ការប្រកួត​ទាំងនោះ ក្រុម​អាច​នឹង​ប្រជែង​យកពាន​បាន ដោយ​គ្មាន​ការសង្ស័យ​៕”

​ប្រភព​៖ espnfc​