​កម្ពុជា ចាញ់​ក្រោម​ថ្វី​ជើង​ក្រុមខ្លាំង ហ្សកដានី យ៉ាង​ជូរចត់ ៧-០

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម​ម្ចាស់​ម្ចាស់ផ្ទះ​ហ្សកដានី យ៉ាង​ជូរចត់​ក្នុង​លទ្ធផល ៧-០ សម្រាប់​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល C នៃ​ពានរង្វាន់​ជើងឯក​អាស៊ី AFC Asian Cup 2019 កាលពី​យប់​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៧​។​

​គ្រាប់​បាល់​នាំមុខ​របស់​ក្រុម​ជម្រើសជាតិ​ហ្ស៊​កដា​នី គឺ​រកបាន​ដោយ​កីឡាករ Hamza Dardour ទាំង ២​គ្រាប់ នៅ​នាទី​ទី​១២ និង​នាទី​ទី​២១​។ ចូលដល់​វគ្គ​ទី​២ ក្រុម​ម្ចាស់ផ្ទះ​បន្ត​ដាក់​ការគៀបសង្កត់​លើ​ក្រុម​កម្ពុជា ដោយ​ស៊ុត​បញ្ចូល​ទី​ជា​បន្តបន្ទាប់​ដោយ​កីឡាករ Yaseen Al Bakhit នៅ​នាទី​៤៧, Odai Alsaify នៅ​នាទី​៦១, Abdallah Salim នៅ​នាទី​៦២, Hamza Dardour រកបាន​គ្រាប់​ទី​៣​របស់ខ្លួន នៅ​នាទី​៨៧ និង​គ្រាប់​បាល់​ជ័យ​ជ​ន្នះ​ដោយ Moussa Al Tamari នៅ​នាទី​៩០៕