Fox Sports៖ កម្ពុជាប៉ះហ្សកដានី ទោះលទ្ធផលយ៉ាងណា ក៏ជាសមិទ្ធផលដ៏ល្អសម្រាប់កម្ពុជាទៅថ្ងៃមុខ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ប្រសិនបើក្រុមជម្រើសជាតិហ្សកដានី អាចយកឈ្នះក្រុមជម្រើសជាតិកម្ពុជា តាមដែលអាចធ្វើបាន នោះវាគឺជាឱកាសរបស់ពួកគេហើយ។ ទោះជាលទ្ធផលទៅជាយ៉ាងណាក៏ដោយ វាជាសមទ្ធផលដ៏ល្អមួយ សម្រាប់ក្រុមកម្ពុជា។

វាជារឿងធម្មតាទេ។ កម្ពុជាអាចនឹងទទួលបរាជ័យនៅយប់នេះ ប៉ុន្តែការចាញ់នេះ នឹងធ្វើពួកគេកាន់តែមានការរីកចម្រើនខ្លាំងឡើង និងទទួលបានជោគជ័យនៅថៃ្ងខាងមុខ។

អរគុណទៅដល់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី ដែលបានពង្រីកក្រុមឲ្យចូលរួមពី ១៦ ទៅ ២៤ប្រទេស ដែលធ្វើក្រុមមានលំដាប់ទាប អាចមានឱកាសលេងជាមួយនឹងក្រុមខ្លាំង ដែលនឹងធ្វើពួកគេកាន់តែខ្លាំង និងរីកចម្រើន។

ងាកទៅមើលលទ្ធផលការប្រកួតរបស់កម្ពុជា ក្នុងការប្រកួតជម្រុះ World Cup 2018 វិញ គឺពួកគេបានរងបរាជ័យទាំង ៨ប្រកួត ដែលជាបទពិសោធន៍មិនល្អ ប៉ុន្តែវាពិតជាមានតម្លៃណាស់៕

ប្រភព៖ Fox Sports Asia