ទូរទស្សន៍ BTV នឹងផ្សាយផ្ទាល់ជំនួបរវាង កម្ពុជា និងហ្សកដានី នៅម៉ោង ១១យប់ស្អែក

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

យោងតាមការជូនដំណឹងរបស់ស្ថានីយ៍ទូរទស្សន៍បាយ័នព័ត៌មាន (BTV-News) នារសៀលថ្ងៃទី២៧ ខែមីនានេះ បានឲ្យដឹងថា ទូរទស្សន៍ឈានមុខក្នុងស្រុកមួយនេះ នឹងធ្វើការផ្សាយបន្ដផ្ទាល់ ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះហ្ស៊កដានី នៅក្នុងជំនួបវគ្គជម្រុះពានរង្វាន់ Asian Cup 2019 នាវេលាម៉ោង ១១យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ (ម៉ោងនៅកម្ពុជា)។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសហ្ស៊កដានី កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ ក្រោមការដឹកនាំរបស់គ្រូបង្វឹក ប្រេស៊ីល លោក Leonardo Luiz ។ បន្ទាប់ពីទៅដល់ទីនោះ ក្រុមរហស្សនាមគោព្រៃកម្ពុជានេះ បានហ្វឹកហាត់គ្មានលោះថ្ងៃឡើយ ដើម្បីត្រៀមបង្ហាញសមត្ថភាព ក្នុងការប្រកួតដ៏សំខាន់របស់ខ្លួន៕