លោក Southgate៖ “កៅអី Rooney នៅជម្រើសជាតិ គឺមិនទាន់បាត់បង់នៅឡើយទេ”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិតោកំណាចអង់គ្លេសគឺ Garett Southgate បានបញ្ជាក់ថា កៅអីរបស់ Wayne Rooney នៅក្នុងក្រុមជម្រើសជាតិ គឺមិនទាន់បាត់បង់នៅឡើយទេ។

ខែ្សប្រយុទ្ធរបស់ Manchester United រូបនេះ មិនបានមានឈ្មោះ នៅក្នុងក្រុមអង់គ្លេស សម្រាប់ការប្រកួតមិត្តភាព ទល់នឹងអាល្លឺម៉ង់ និងជម្រុះ World Cup ទល់នឹងលីទុយអេនីទេ ដោយសារតែបញ្ហារបួសជង្គង់ និងមិនសូវបានបង្ហាញខ្លួននៅលើទីលាន។

អនាគតរបស់ Rooney នៅ Old Trafford ហាក់ដូចជាស្រពិចស្រពិលនៅឡើយ ប៉ុន្តែកីឡាករវ័យ៣១ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថា រូបគេនឹងព្យាយាម ដើម្បីជាប់ឈ្មោះ នៅក្នុងជម្រើសជាតិ និងការបន្តពាក់ស្លាកជាប្រធានក្រុម។

លោក Southgate បាននិយាយថា “រូបគេនៅតែស្ថិតក្នុងការគិតរបស់ខ្ញុំដដែល។ ខ្ញុំមិនយល់ថា ហេតុអ្វីបានជាគ្រប់គ្នា និយាយពីការរួមចំណែកបាន ឬអត់ ទាំងរូបគេនៅតែមានឱកាស ជាប់ជម្រើសជាតិ។ វាគ្មានមូលហេតុណា ដែលរូបគេត្រូវបញ្ចប់ទំនាក់ទំនង ជាមួយនឹងយើងទេ៕”

ប្រភព៖ Goal