មើលលទ្ធផលការប្រកួតកីឡាបីថ្ងៃ នៃបុណ្យទន្លេលើកទី៣ នៅខេត្តស្ទឹងត្រែង

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ការប្រកួតកីឡាមិត្តភាពអន្តរជាតអបអរបុណ្យទន្លេក្នុងខេត្តស្ទឹងត្រែងរយៈពេលបីថ្ងៃត្រូវបានបញ្ចប់ហើយនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ  ដោយក្រុមកីឡាកររបស់ខេត្ត ចំប៉ាសាក់ នៃប្រទេសឡាវ បានយកឈ្នះពានរង្វាន់មិត្តភាពទាំងបាល់ទាត់និងបាល់ទះ ទៅលើក្នុងក្រុមខេត្ត ស្ទឹងត្រែង ។

សូមបញ្ជាក់ថា រយៈពេលពេលថ្ងៃនៃពិធីបុណ្យទន្លេលើកទី៣ នៃខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២៤ដល់២៦ ខែមីនា ឆ្នាំ២០១៧ ខេត្តស្ទឹងត្រែង និង គណៈកម្មការជាតិអូឡាំពិចកម្ពុជា បានរៀបចំការប្រកួតមិត្តភាពអន្តរជាតិរវាងប្រទេសកម្ពុជានិងឡាវ ដែលជាប្រទេសទទួលអត្ថប្រយោជន៍ពីដងទន្លេមេគង្គ ដើម្បីអបអរនៃពិធីបុណ្យនេះ។
សម្រាប់ការប្រកួតរយៈពេលបីថ្ងៃនេះ ក្រុមជម្រើសប្រចាំខេត្ត ចំប៉ាសាក់ នៃប្រទេសឡាវ បានដឹកនាំក្រុមទាំងបាល់ទាត់និងបាល់ទះ លេងលក្ខណៈមិត្តភាពរវាងក្រុមប្រចាំខេត្តស្ទឹងត្រែង។ ក្រុមឡាវទាំងប្រភេទកីឡា បានបញ្ចប់ការប្រកួតហើយដោយឈ្នះ លើភាគីខាងកម្ពុជា ដោយបង្ហាញសមត្ថភាពខ្លាំងជាង។

សូមរំលឹកថា ការប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ឡាវ ថ្ងៃទី២ នៃបុណ្យទន្លេនេះ គឺក្រុមបាល់ទាត់មកពីខេត្តចំប៉ាសាក់របស់ឡាវ បានបំបាក់ក្រុមវ័យចាស់ម្ចាស់ផ្ទះខេត្តស្ទឹងត្រែង ដោយលទ្ធផល ៧-០ ។ នេះជាការបរាជ័យលើកទី២ របស់ក្រុមម្ចាស់ផ្ទះខេត្តស្ទឹងត្រែង ក្រោមថ្វីជើងក្រុមភ្ញៀវខេត្តចំប៉ាសាក់  ខណៈកាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ក្រុមយុវជនក្រុមចំប៉ាសាក់ យកឈ្នះក្រុមខេត្តស្ទឹងត្រែង ដោយលទ្ធផល ៣-២ ។ ប៉ុន្ដែការប្រកួតនេះ ក៏ទទួលបានការគាំទ្រពីមហាជនយ៉ាងច្រើនផងដែរ។

សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នៃពិធីបុណ្យទន្លេថ្ងៃចុងក្រោយ ការប្រកួតកីឡានានាទើបតែបញ្ចប់រួមមានកីឡាបាល់ទាត់ហ្វូតសាល និងកីឡាបាល់ទះ ដែលមានការចូលរួមពីក្រុមមកពីប្រទេសឡាវផងដែរ ។ ចំពោះលទ្ធផលបាល់ទាត់វិញ ផ្នែកបុរសជើងឯកបានទៅក្រុម Sand Stone FC, លេខ២ ក្រុមវិទ្យាល័យព្រះរាជបូជនីយកិច្ច និងលេខ៣ ក្រុម វីរៈ ៧០១ ។ ចំណែកផ្នែកនារី ជើងឯកបានទៅក្រុមបាល់ទាត់ក្រុងស្ទឹងត្រែង លេខ២ ក្រុមស្រុកសាមឃួយរបស់ឡាវ និងលេខ៣ ក្រុមស្រុកសេសាន្ត ។

ចំណែក លទ្ធផលបាល់ទះវិញ ផ្នែកបុរសជើងឯកបានទៅក្រុមមន្ទីរអប់រំខេត្តស្ទឹងត្រែង, លេខ២ ក្រុមកីឡាស្ទឹងត្រែង និងលេខ៣ ក្រុមវិទ្យាល័យព្រះរាជបូជនីយកិច្ច ។ ចំណែកផ្នែកនារី ជើងឯកបានទៅក្រុមស្រុកស្រែក្រសាំង លេខ២ ក្រុមស្រុកសេសាន និងលេខ៣ ក្រុមស្រុកថាឡាបូរីវ៉ាត់ ៕