ការប្រកួតប្រណាំងកង់ទាក់ទាញការចាប់អារម្មណ៍ ក្នុងពិធីបុណ្យទន្លេលើកទី៣

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ការប្រកួត​កីឡា​ប្រណាំង​កង់​ ​នៃ​បុណ្យ​ទន្លេ​លើក​ទី​៣ ​បានបញ្ចប់​ហើយ​ កាលពី​ព្រឹក​ថ្ងៃទី​២៥  ខែមីនា ឆ្នាំ​២០១៧​ ដោយ​កីឡា​​ករ​ប្រជែង​គ្នា​ឡើង​ផ្អើល​ពេញ​ក្រុង​ស្ទឹងត្រែង ខណៈ​ប្រជាជន​នៅទីនេះ​បាន​ចូលរួម​ទស្សនា និង​សប្បាយរីករាយ​ជាមួយ​ការប្រណាំង​បែប​​នេះ​ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។

​លើ​ទឹកដី​ក្រុង​ស្ទឹងត្រែង ជាប់​ដង​ទន្លេមេគង្គ​ក្នុង​ខេត្ត​នេះ ពិធីបុណ្យ​ទន្លេ​លើក​ទី​៣ ដែល​រៀបចំឡើង​ដោយ ក្រសួងទេសចរណ៍​និង គណៈកម្មការ​ជាតិ​អូ​ឡាំ​ពិ​ច​កម្ពុជា​(NOCC) បានរៀបចំ​ការប្រកួត​កីឡា​ប្រណាំង​កង់​ហោះ ដែលមាន​កីឡាករ​កីឡាការិនី​៥០​កង់ ចូលរួម​។​

​ការប្រកួត​កីឡា​ប្រភេទ​នេះ​ ត្រូវបាន​បញ្ចប់​ហើយដោយ កីឡាករ​កីឡាការិនី​៥០​នាក់ ដែលជា​ខ្មែរ​ និង​អន្តរជាតិ​មកពី​រាជធានី​និង​ខេត្ត បាន​ចូលរួម​ធាក់​កង់​ប្រជែង​ជុំវិញ​ក្រុង​ស្ទឹងត្រែង ធ្វើឱ្យ​ផ្អើល​ប្រជាពលរដ្ឋ​នៅ​ទីនោះ នាំគ្នា​ចូលរួម​ទស្សនា​យ៉ាង​សប្បាយ​ហើយ​ម្នាក់​​ៗ​លាន់មាត់ មិនដែល​ឃើញ​ទិដ្ឋភាព ​នៃ​ការប្រកួត​កង់​បែបនេះ​លើទឹក​ដី​ខេត្តស្ទឹងត្រែង​ឡើយ​៕