ជោគវាសនា​រវាង Arsene Wenger និង Arsenal នឹង​ប្រកាស​នាពេល​ឆាប់ៗ​នេះ​

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លឹប​កាំភ្លើង​ធំ Arsenal គឺ​លោក Arsene Wenger បានធ្វើការ​សម្រេចចិត្ត​រួចហើយ សម្រាប់​អនាគត​របស់លោក និង​បាន​លើកឡើងថា នឹង​ប្រកាស​ឲ្យ​សាធារណៈជន​បានដឹង នាពេល​ឆាប់ៗ​នេះ​។​

​លោក Wenger មិនទាន់​ផ្តល​តម្រុយ​ថា លោក​នឹង​បន្ត​ឬក៏​បញ្ចប់​ត្រឹមនេះ នៅឡើយ​ទេ ប៉ុន្តែ​អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូបនេះ កំពុង​តែមាន​សម្ពាធ​ខ្លាំង ជាមួយនឹង Arsenal ក្រោយ​បរាជ័យ ៦​ប្រកួត​ទៅហើយ ក្នុងចំណោម ៩​ប្រកួត​ចុងក្រោយ​របស់​ក្លឹប​។

​ក្រោយ​មិន​ទទួលបាន​លទ្ធផល​មិនល្អ និង​ទើបតែ​ទទួល​ការ​អាម៉ាស​បំផុត ពី​ការទម្លាក់​ចេញ​របស់ Bayern Munich ក្នុង​ពានរង្វាន់ UEFA Champion League គឺ​នៅពេលនេះ អ្នកគាំទ្រ​ជាច្រើន​បាន​ចង់​ឲ្យ​រូបលោក ចាក​ចេញពី​តំណែង និង​តែងតែ​លើក​បដា និង​ស្រែកថា “Wenger ចុះ​ចេញទៅ​” នៅពេល​ប្រកួត​។​

​អ្នកចាត់ការ​រូបនេះ បាន​និយាយថា “​ខ្ញុំ​ដឹងថា អ្វីដែល​ខ្ញុំ​ត្រូវធ្វើ​នៅ​ថៃ្ង​អន​កត ដូច្នេះ​គ្រប់គ្នា​មិនចាំបាច់​បារម្ភ​នោះទេ​។ អ្នកនឹង​ដឹង​វា​នៅពេល​ឆាប់ៗ​នេះ ប៉ុន្តែ​វា​មិនមែន នៅពេលដែល​ក្រុម​ជម្រើសជាតិ​នីមួយៗ ត្រូវ​ប្រកួត​នោះទេ​៕”

​ប្រភព​៖ Daily Mail