Draxler ៖ ពួកយើង​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​បិទ MSN របស់ Barcelona

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខ្សែប្រយុទ្ធ​របស់​ក្លឹប Paris Saint Germain គឺ Julian Draxler បាន​ព្រមាន​ទៅកាន់​មិត្ត​រួម​ក្រុម​ថា ការប្រកួត​រវាង Barcelona គឺ​មិនទាន់​ចប់​នៅឡើយ​ទេ ទោះបីជា​ក្នុង​ជើង​ទីមួយ PSG អាច​យកឈ្នះ​លើ Barcelona ក្នុង​លទ្ធផល ៤ ទល់នឹង ០ ក៏ដោយ​។​

​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ បាន​និយាយថា “​វា​ជា​រឿង​ពិសេស​ណាស់ សម្រាប់​ពួកយើង អ្នកគាំទ្រ និង​ប្រជាជន​នៅក្នុង​ទីក្រុង Paris ប្រសិនបើ​យើង​អាច​ទម្លាក់ Barcelona បានទេ​។ ដូច្នេះ​វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​អស្ចារ្យ​។ សម្រាប់​ខ្ញុំ​វា​មិនជា​រឿង​ពិបាក​នោះទេ ក្នុងការ​ទប់ទល់​នឹង Lionel Messi, Luis Suarez និង Neymar ព្រោះ​ខ្ញុំ​ជា​ខ្សែប្រយុទ្ធ​។ ខ្ញុំ​មិន​ចង់​ការពារ​ទល់នឹង​ពួកគេ​ទេ ប៉ុន្តែ​យើង​អាច​ដឹងថា យើង​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​បិទ​ពួកគេ​ទាំងបី ព្រោះ​ក្រុម​ទាំងមូល​បានបង្ហាញ​វា​ម្តង​ហើយ នៅក្នុង​ជើង​ទីមួយ​។ ខ្ញុំ​គិតថា Barcelona គឺជា​ក្រុម​ដែលមាន​ប្រព័ន្ធ​ប្រយុទ្ធ​ល្អ​ជាងគេ នៅលើ​លោក​។​

​គួរបញ្ជាក់​ផងដែរ​ថា Paris Saint Germain នឹង​វិលត្រឡប់​ទៅ​ទឹកដី Camp Nou របស់ Barcelona នៃ​ការប្រកួត​ជើង​ទី​ពីរ នៅក្នុង​ពានរង្វាន់ UEFA Champion League នៅ​យប់​សែ្អ​ក​វេលា​ម៉ោង ២:៤៥ នាទី​៕​