វីដេអូ៖ តោះមកមើលសកម្មភាព Neymar មុននឹងអ្នកគាំទ្រ Valencia គប់គាត់

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

000-copy

នៅក្នុងនាទីចុងក្រោយនៃការប្រកួតក្រោយពីកីឡាករ Messi រកបានគ្រាប់ដោយសារការពិន័យបាល់ប៉ែណាល់ទី, ឈុតឆាកដ៏អាក្រក់មួយបានកើតឡើងនៅក្នុងកីឡាដ្ឋានមួយនេះ។
Messi បានរកគ្រាប់បាល់មួយគ្រាប់នៅនាទីទី៩៣ដែលជួយក្រុមយកឈ្នះក្រុម Valencia ៣ទល់នឹង២៕ ខណៈដែលកីឡាករ Barcelona ត្រូវបានអបអរនូវការស៊ុតបញ្ចូលទី អ្នកគាំទ្រក្លិប Valencia បានគប់ដបទឹកសុទ្ធមកកាន់ពួកគេ ។ ប៉ុន្តែវីដេអូដែលត្រូវបានគេថតបានពីអ្នកគាំទ្រក្រុម Valencia បានបង្ហាញយើងថា Neymarបានឌឺទៅដល់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ មុននឹងពួកគេគប់ដបទឹកសុទ្ធមក។
បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញ មានការរិះគន់លើវីដេអូ Neymar នូវកាយវិការរបស់គាត់។
ខាងក្រោមនេះជាវីដេអូបង្ហាញពីកាយវិការរបស់កីឡាករ Neymar ទៅកាន់អ្នកគាំទ្រ Valencia:

ប្រភព : 9sportpro