Zidane និយាយថា “យើងសមនឹងទទួលបានច្រើនជាងនេះ” ពេលជួប Dortmund

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

គ្រូបង្វឹកក្លឹបយក្ស Real Madrid លោក Zinedine Zidane គិតថា ក្លឹប Real Madrid គួរតែឈ្នះក្នុងការប្រកួត ពេលជួបនឹងក្លឹប Borussia Dortmund ដោយលោកគិតថា “យើងសមនឹងទទួលបានអ្វីដែលច្រើនជាងទៀត”

លោក Zinedine Zidane ជឿថាក្លឹបយក្ស Real Madrid របស់ខ្លួន មិនសមនឹងទទួលបានលទ្ធផលស្មើ ជាមួយនឹងក្លឹប Borussia Dortmund ក្នុងក្របខណ្ឌ Champions League នេះទេ។

កាលពីថ្ងៃអង្គារនេះ ក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid ក្នុងពូល F មួយនេះ បាននាំមុខក្នុងលទ្ធផល ២ ទល់នឹង ១ ជាមួយនឹង ក្លឹប Dortmund ដែលស៊ុតនាំមុខដោយ កីឡាករ Raphael Varane របស់ Real ក្នុងនាទីទី ៦៨ តែត្រូវបានបាត់បង់ជ័យជំនះនេះទៅវិញ សំរាប់ ៥ នាទីចុងក្រោយ។

ដោយ ៥ នាទីចុងក្រោយ ត្រូវបាន កីឡាករ Andre Schurrle របស់ ក្លឹប Borussia Dortmund កំទេចជ័យជំនះរបស់ ក្លឹប Real ដោយស៊ុតមួយជើង ទំលុះសំណាញ់របស់ ក្លឹប Real Madrid ក្នុងនាទីទី ៨៧ បានយ៉ាងល្អ ដែលធ្វើអោយក្លឹបរបស់ខ្លួន Borussia Dortmund អាចតាមស្មើ ក្លឹបយក្ស Real Madrid ដោយលទ្ធផល ២ ទល់នឹង ២ ក្នុងក្របខណ្ឌ Champions League

អ្នកចាត់ការទូទៅ របស់ Real Madrid សប្បាយចិត្តជាមួយនឹងទម្រង់លេងរបស់ក្រុមគាត់ ប៉ុន្តែគាត់ក៏ទទួលស្គាល់ដែលថា វាជាលើកទីបីហើយ ដែលក្រុមបានទទួលលទ្ធផលខកចិត្តផងដែរ។

លោក Zidane បាននិយាយថា “កីឡាករលេងបានល្អ ក្នុងការប្រកួតមួយនេះ ហើយ លទ្ធផលមួយនេះ គឺពិតជាពិបាក ក្នុងការទទួលយក ពីព្រោះតែយើងគួរតែទទួលបានច្រើនជាងនេះទៅទៀត ក្រៅអំពីលទ្ធផលស្មើ”។
“នៅពេលដែលអ្នកបានបណ្តោយ សំរាប់ ៣ នាទី ចុងក្រោយ មុននឹងបញ្ចប់ការប្រកួត វាបានធ្វើអោយមានការឈឺចាប់ជាខ្លាំង ជាពិសេស វាបានធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំង ដល់ការខិតខំប្រឹងប្រែង របស់កីឡាករទាំងអស់លើតារាងទាំងមូល ប៉ុន្តែវាក៏មិនមែនជាលទ្ធផលអាក្រក់ទេ”។
“ខ្ញុំគិតថា ក្នុងពាក់កណ្តាលតង់ដំបូង យើងបានទទួលរងការវាយសំរុកពីគូប្រកួតបន្តិច ហើយយើងបានដឹងថា វាមានការលំបាក ពេលប្រកួតជាមួយក្លឹបល្អ និងខ្លាំង នោះ ប៉ុន្តែខ្ញុំមានមោទនភាពយ៉ាងខ្លាំងផងដែរ ចំពោះការប្រកួតមួយនេះ គឺយើងលេងបានយ៉ាងល្អ”។

ប្រភព៖ Dailymail

ប្រែសំរួល : អេដមិនរុង