Luis Enrique៖ «Barcelona ​នឹង​នៅ​តែ​ខ្លាំង ទោះ​គ្មាន​ Messi»

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

គ្រូបង្វឹកក្រុម Barcelona លោក Luis Enrique បាននិយាយថា ក្រុមអ្នកមានបុណ្យនឹងនៅតែខ្លាំង ទោះគ្មាន Super Star ខ្សែបម្រើប្រយុទ្ធ Lionel Messi ក៏ដោយ។

Messi រងរបួសក្រលៀន និងត្រូវអវត្តមានរយៈពេល៣សប្ដាហ៍ ហើយនឹងត្រូវអវត្តមានពេលក្រុម Barcelona ប្រកួតជាមួយក្រុមអាល្លឺម៉ង់ Borussia Moenchengladbach នៅ UEFA Champions League ម៉ោង០១:៤៥នាទីយប់នេះផងដែរ។

បុរសសញ្ជាតិអេស្ប៉ាញ វ័យ៤៦ឆ្នាំរូបនេះ បាននិយាយថា៖ «បាត់បង់ Messi ដូចបាត់បង់បាល់ទាត់។ ពេលមាន Messi ក្រុមយើងកាន់តែខ្លាំង ប៉ុន្តែយើងនឹងបន្តខ្លាំង ទោះគ្មានរូបគាត់។ ខ្ញុំមានកីឡាករផ្សេងៗច្រើននាក់ទៀត ដែលធ្វើឲ្យខ្ញុំមានជម្រើសច្រើន ហើយខ្ញុំនឹងជ្រើសយកកីឡាករណាម្នាក់ ដើម្បីជំនួសតំណែងនេះ ឲ្យត្រូវតាមកាលៈទេសៈបានល្អបំផុត»៕

001 002

ប្រភព : dailymail

ប្រែសំរួល:  អេដមិន#V